ក្រុមហ៊ុន TTP LAND

គម្រោងផ្ទះវីឡាទោល ខេត្តបន្ទាយមានជ័យ

គម្រោងដីឡូតិ៍ ខេត្តបន្ទាយមានជ័យ

កម្រងរូបភាពអនុស្សាវរីយ៍

  • 01

    ចក្ខុវិស័យ

    ជាក្រុមហ៊ុនវិនិយោគលើអចលនទ្រព្យ និងរីកលូតលាស់យ៉ាងឆាប់រហ័សក្នុងប្រទេសកម្ពុជា
  • 02

    បេសកកម្ម:

    គឺផ្តល់ជូនគេហដ្ឋានតាមក្តីស្រមៃរបស់មនុស្សគ្រប់គ្នា។ គម្រោងលំនៅឋានរបស់យើងសាងសង់ឡើងដោយប្រើប្រាស់សម្ភារៈ ដែលមានគុណភាពខ្ពស់បំផុត និងមានវិញ្ញាបនបត្រ ISO បញ្ជាក់ផងដែរ ដូចជាបេតុង ដែកថែបអ៊ីតាលីម៉ាក វី ក្បឿង និងទុយោ ប្រកបដោយគុណភាពខ្ពស់។ ការរចនាម៉ូដទាំងក្នុង និងក្រៅរបស់លំនៅឋាននីមួយៗ ជារចនាបថមិនចេះហួសសម័យ ដែលឆ្លុះបញ្ចាំងពីការគិតគូរយ៉ាងហ្មត់ចត់លើទំនោររបស់មនុស្សគ្រប់សម័យកាល។ លំនៅឋានរបស់យើង ត្រូវបានបំពាក់ដោយបរិក្ខារទំនើបៗ និងហ៊ុមព័ទ្ធទៅដោយក្លឹបហៅស៍ សួនច្បារ ចំណតរថយន្ត ទីធ្លាកម្សាន្ត និងផ្សារសហគមន៍ ដើម្បីធានាជូនអតិថិជនរបស់យើងនូវការ «ជឿជាក់ក្នុងការរស់នៅ»។
  • 03

    ផលិតផលនិងសេវាកម្ម

    នៅដើមឆ្នាំ២០២២ The TPP VILLA នឹងមានគម្រោងអភិវឌ្ឍន៍ដែលក្នុងនោះរួមមាន ផ្ទះប្រភេទវីឡាកូនកាត់ ផ្ទះអាជីវកម្ម ស្សបហៅស៍ ដីឡូតិ៍ អគារការិយាល័យ ផ្សារទំនើប សណ្ឋាគារ មន្ទីរពេទ្យ ក្លឹបវាយកូនហ្គោលស្តង់ដារអន្តរជាតិ ព្រមទាំងការអភិវឌ្ឍន៍សំខាន់ៗផ្សេងទៀត។
  • 04

    ទីតាំងសំណង់

    ស្ថិតនៅ តាមបណ្តោយ ផ្លូវជាតិលេខ៦៤ ទល់មុខព្រលានយន្តហោះខេត្តសៀមរាបថ្មី ជាប់ផ្លូវល្បឿនលឿន៦០ម៉ែត្រ។

ការិយាល័យ

  • រាជធានីភ្នំពេញ

    ផ្ទះលេខតេ១៦៦ មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
  • ខេត្តសៀមរាប

    ស្ថិតនៅ តាមបណ្តោយ ផ្លូវជាតិលេខ៦៤ ទល់មុខព្រលានយន្តហោះខេត្តសៀមរាបថ្មី ជាប់ផ្លូវល្បឿនលឿន៦០ម៉ែត្រ
  • ខេត្តបន្ទាយមានជ័យ

    ស្ថិតនៅផ្លូវជាតិលេខ៥ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ

ថ្នាក់គ្រប់គ្រងជាន់ខ្ពស់

សូមស្វាគមន៍មកកាន់ ធី.ធី.ភី.លេន (TTP LAND) ដែលជាក្រុមហ៊ុនផ្តោតទៅវិស័យអចលនទ្រព្យ ក្នុងការកសាងគម្រាងលំនៅឋាន ផ្ទះវិឡា បុរី ដីឡូតិ៍…ដែលមានគុណភាពខ្ពស់ យើងខ្ញុំពិតជាមានមោទនភាពក្នុងការផ្តល់ជូន អតិថិជន ដៃគូសហការ និង សហការី នូវឱកាសក្នុងការរីកចំរើនជាមួយគ្នា។ គម្រាងរបស់យើងត្រូវបានសាងសង់ឡើងស្របទៅតាមការរចនាម៉ូតដ៏ទាន់សម័យ និង ពេញនិយមដោយបានប្រើប្រាស់នូវសម្ភារៈសំណង់ដែលមានគុណភាពខ្ពស់និងទំនើប។ ក្រុមការងារដ៏មានសមត្ថភាពរបស់យើងក៏នៅតែបន្តកែលម្អនូវគម្រាងរបស់យើងជានិច្ច ហើយយើងខ្ញុំផ្តោតសំខាន់លើភាពច្នៃប្រឌិតឥតឈប់ឈរដែលជាគន្លឹះនៃភាពជោគជ័យរបស់យើង។ ក្នុងការអភិវឌ្ឍន៍គម្រាងរបស់យើង យើងបានគិតគូរជានិច្ចពីបរិស្ថាន និងរបៀបនៃការរស់នៅបែបទាន់សម័យ។ ធី.ធី.ភី.លេន (TTP LAND) នៅតែបន្តផ្តល់ជូននូវគម្រាងអភិវឌ្ឍន៍ចម្រុះជាច្រើនបន្ថែមទៀតជាមួយនឹង កន្លែងលំហែកំសាន្តបែបធម្មជាតិសំរាប់ សុខភាព សុខុមាលភាព និង ការរស់នៅបែបទាន់សម័យ។ ដោយព្រះរាជាណាចក្រកម្ពុជាបានក្លាយជាសមាជិកសមាគមអាស៊ានដែលធ្វើអោយវិស័យពាណិជ្ជកម្មប្រទេសកម្ពុជាយើង កាន់តែមានសក្តានុពល យើងខ្ញុំសូមស្វាគមន៍ ដៃគូពាណិជ្ជកម្ម អន្តរជាតិដើម្បីចូលរួមជាមួយយើង ក្នុងការកសាងពិភពលោក អោយកាន់តែល្អប្រសើរសំរាប់អតិថិជន ដៃគូសហការ សហការី និង ប្រជាជនកម្ពុជាទាំងមូល។ សូមចូលរួមជាមួយយើងខ្ញុំដើម្បីការរីកចម្រើនទាំងអស់គ្នា! សូមអរគុណ!
លោក តែ ប៉រហុង
អគ្គនាយក

សក្តានុពលជុំវិញដីបុរី

  • ជាតំបន់ទេសចរណ៏សម្រាប់ទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិ
  • ចម្ងាយត្រឹមតែប្រមាណ១០នាទីពីបុរី
  • ជាតំបន់ប្រវត្តិសាស្ត្រប្រាសាទបុរាណដ៏ស្រស់ស្អាត
  • ផ្លូវពីបុរីទៅបុរីគឺមានផ្លូវជាតិងាយស្រួលធ្វើដំណើរ

  • ធ្វើដំណើរត្រឹមតែ7Kmពីបុរី
  • ទីតាំងបុរីនៅមុខច្រកចូលប្រលានយន្តហោះ
  • ងាយស្រួលសម្រាប់ភ្ងៀវជាតិនិងអន្តរជាតិពេលឆ្លងកាត់
  • ប្រលានកំពុងសាងសង់នឹងបញ្ចប់គម្រាងនៅចុងខែមីនាឆ្នាំ២០២៣
  • បច្ចុប្បន្នសាងសង់បាន៦០%

  • នៅលើផ្លូវជាតិលេខ៦
  • មានចង្ងាយ17គីឡូពីផ្សារដំដែកទៅដីបុរី
  • មានចង្ងាយ33គីឡូពីទីក្រុងសៀមរាប
  • នៅខាងស្តាំដៃពីភ្នំពេញមកសៀមរាប
  • ជាតំបន់ផ្សារងាយស្រួលសម្រាប់ប្រជាជនទិញ
    របស់ប្រចាំថ្ងៃនិងប្រកបអាជីវកម្ម
  • ជាតំបន់ទីប្រជុំជន

  • មានចំងាយប្រមាណ១០នាទីពីទីតាំងបុរី
  • ជាតំបន់ទេសចរ​និងតំបន់រមណីយដ្ឋានដ៏ទាក់ទាញ
  • ជាតំបន់ធនធានធម្មជាតិដ៏កំរ
  • មានទឹកជ្រោះសម្រាប់ភ្ញៀវងូតទឹកកំសាន្ត
  • ភ្ញៀវទេសចរអាចថតរូបបាន
  • ទេសភាពស្រស់ស្អាតនិងទាក់ទាញខ្លាំង
  • អាចបោះតង់បាន

  • មានចំងាយប្រមាណ៤០នាទីពីទីតាំងបុរី
  • ជាប្រសាទបុរាណខ្មែរដែលមានចំលាក់ដ៏ប្រណិត
  • ជាប្រសាទទាក់ទាញភ្ញៀវទេសចរខ្លាំង
  • ជា​រមណីយ​ដ្ឋាន​ដែល​គេ​ចូល​ចិត្ត​បំផុត

  • មានចំងាយប្រមាណ១០នាទីពីទីតាំងបុរី
  • ជា​ឈ្មោះ​បឹង​ធម្មជាតិ​មួយ​ដែល​ឋិត​នៅ​ក្នុង​ភូមិ​ក្រពើ ឃុំ​បល្ល័ង្ក ស្រុក​ប្រាសាទបាគង ចម្ងាយ​ប្រមាណ ២៨​គីឡូម៉ែត្រ ភាគ​ឦសាន​ពី​ទី​រួម​ខេត្ត​សៀមរាប
  • បឹង​ធម្មជាតិ​មួយ​ដែល​មាន​ផ្ទៃ​ទឹក​លាត​សន្ធឹង​នៅ​រដូវ​ប្រាំង​ទំហំ​ប្រហែល ៣០​ហិកតារ
  • រមណីយដ្ឋាន​ធម្មជាតិ ដែល​មាន​ទឹក​ងូត​លេង​កម្សាន្ត​មួយ​នេះ គឺ​ជា​ទី​កន្លែង​ថ្មី​ដែល​រៀបចំ​ដោយ​សហគមន៍​ប្រជាពលរដ្ឋ
  • ជារមណីយដ្ឋានដ៏ពេញនិយម
  • កន្លែងទាក់ទាញភ្ញៀវទេសចរ
  • ជា​កន្លែងលំហែសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ

  • ស្ថិតក្នុងទីប្រជុំជនក្នុងភូមិ​
  • មានផ្ទះប្រជាជន​ និងប្រជាជាពលរដ្ឋប្រកបមុខរបរអាជីរ​ម្មដូចជារបរលក់ចាប់ហួយ​ ដីស្រែចំការផ្សេងៗ
  • ជាពិសេសមានផ្លូវជាតិងាយស្រួលធ្វើដំណើរសម្រាប់ប្រជាជននិងភ្ញៀវទេសចរធ្វើដំណើរតាមផ្លូវ
  • មានទេសភាពស្រស់ស្អាតតាមដងផ្លូវ

គម្រោងអភិវឌ្ឍន៍របស់រដ្ឋនៅតំបន់បុរីជិតភ្នំគូលេនឆ្នាំ ២០២២