TTP Groups TTP Groups
  • ទំព័រដើម
  • ប្រភេទក្រុមហ៊ុន
    • ក្រុមហ៊ុន អេស ធី ភី
    • ហាងបញ្ជាំ TTP Pawn Shop
    • គ្រឹះ​ស្ថាន​មី​ក្រូ​ហិរញ្ញ​វត្ថុ Fasmec
    • ក្រុមហ៊ុន TTP LAND
  • ប្រវត្តក្រុមហ៊ុន
  • ព័ត៌មានប្រចាំថ្ងៃ
    • សេចក្តី​ជូន​ដំណឹង
  • អំពីយើង
    • ចក្ខុ​វិស័យ
    • ផលិត​ផល និង​សេវា​កម្ម
    • ទំនាក់​ទំនង
    • ឱកាស​ការងារ
  • ភាសាខ្មែរភាសាខ្មែរ
    • EnglishEnglish
    • ភាសាខ្មែរភាសាខ្មែរ
    • 中文 (中国)中文 (中国)
  • ខែ​វិច្ឆិកា 14, 2021
  • ttpgroups
  • 0 Comments
  • Fasmec Microfinance Plc

សារលិខិតរបស់ប្រធានក្រុមប្រឹក្សាភិបាល លោក រស់ ហេងប៊ុន

ចាប់តាំងពីខ្ញុំបានចូលរួមធ្វើអាជីវកម្មជាមួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហិរញ្ញវត្ថុ នៅក្នុងប្រទេសកម្ពុជា ជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្ព័ន្ធសមាគម សហគ្រាសធុនតូច និងមធ្យមកម្ពុជា ភីអិលស៊ី កន្លងមក ខ្ញុំមានការពេញចិត្ត សម្រាប់សមិទ្ធិផលដែលទទួលបាននៅក្នុងឆ្នាំ២០២០នេះ ដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្ព័ន្ធសមាគម សហគ្រាសធុនតូចនិងមធ្យមកម្ពុជា ភីអិលស៊ី គឺជាគ្រឹះស្ថានដែលកំពុង រីកលូតលាស់ យ៉ាងឆាប់រហ័ស ជាក់ស្តែងសមិទ្ធិផលប្រតិបត្តិការបានបង្ហាញថា តំបន់ប្រតិបត្តិការ​ មានការកើនឡើង បើធៀបជាមួយនឹងឆ្នាំ២០១៩  ដោយនៅចុងឆ្នាំ២០២០នេះ ចំនួនភូមិដែលប្រតិបត្តិការមាន១០៥​ ភូមិ ចំនួនឃុំដែលប្រតិបត្តិការមាន​ ៨៤ឃុំ  ចំនួនស្រុកដែលប្រតិបត្តិការមាន ៣២ស្រុក និងខេត្តប្រតិបត្តិការមានចំនួន ១២ខេត្ត សម្រាប់ផលប័ត្រឥណទានសរុបតាមការអនុវត្តរបាយការណ៍ CIFRS សម្រាប់ SMEs មានចំនួន២,៥៦៨,៩០៣ ដុល្លារសហរដ្ឋអាមេរិក ដែលគិតជាកំណើនមានការកើនឡើង១១% ដោយធៀបទៅហ្នឹងឆ្នាំមុន អតិថិជនសកម្មភាពចំនួន១៩១នាក់ គឺកើនឡើង២៨% ផលប័ត្រកម្ចីស្ថិតក្នុងហានិភ័យលើសពី៣០ថ្ងៃ មានចំនួន៧% បើប្រៀបនឹងឆ្នាំមុនគឺមានការកើនឡើង ដូចយើងបានដឹងស្រាប់ហើយថាការរីករាលដាលនៃជំងឺកូវីដ១៩ បានធ្វើអោយប៉ះពាល់ដល់សេដ្ឋកិច្ចជាតិយ៉ាងខ្លាំង អាជីវកម្មដំណើរការមិនបានល្អ អតិថិជនពិបាកក្នុងការរកចំណូលដែលធ្វើអោយការសងត្រឡប់មានការយឺតយ៉ាវកើនឡើង។

          សម្រាប់សមិទ្ធិផលហិរញ្ញវត្ថុបានបង្ហាញថាគ្រឹះស្ថានទទួលបានការចំណេញសុទ្ធក្រោយបង់ពន្ធ បានចំនួន ១៦៨,៣៦៦ ដុល្លារសហរដ្ឋអាមេរិក សរុបកម្ចី ៧៦៥,៣១១ ដុល្លារសហរដ្ឋអាមេរិក ទ្រព្យសកម្មសរុប ២.៥៩៤,៣៦៤ ដុល្លារសហរដ្ឋអាមេរិក  មូលធនសរុប ២,០១៥ ០៤១ ដុល្លារសហរដ្ឋអាមេរិក ដើមទុនចុះបញ្ជី ១,៥០០,០០០ ដុល្លារសហរដ្ឋអាមេរិក  ដើមទុនបន្ថែម ៦០០,០០០ ដុល្លារសហរដ្ឋអាមេរិក។ បើពិនិត្យមើលលើ អនុបាតនៃចំណូលធៀបនឹងទ្រព្យសកម្ម ៥.៩៣% ចំនូលធៀបនឹងមូលធន ៨.៣៦% អនុបាតសាច់ប្រាក់ងាយស្រួល ១០០% អនុបាតសធនភាព៦៩%។

 តាងនាមខ្ញុំជាប្រធានក្រុមប្រឹក្សាភិបាល និងជាម្ចាស់ភាគទុនិកនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្ព័ន្ធសមា​គ​ម​សហគ្រាស ធុនតូចនិងមធ្យម​កម្ពុជា ភីអិល​ស៊ី ខ្ញុំមានសេចក្តីសោមសន្សរីករាយក្នុងការទទួលយកនូវលទ្ធផលដែលយើងសម្រេចបានក្នុងឆ្នាំ២០២០នេះ  ហើយខ្ញុំសំដែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំ និងថ្នាក់គ្រប់គ្រង ក៏ដូចជាបុគ្គលិកទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ការងារកន្លងមក និងចូលរួមចំណែកគំនិតដ៏មានតំលៃដើម្បីអភិវឌ្ឈន៍គ្រឹះស្ថានយើង ហើយ​ខ្ញុំក៏សូមអរគុណដល់អតិថិជនរបស់គ្រឹះស្ថានដែលបានផ្តល់សេចក្តីទុកចិត្ត និងសូមអរគុណដល់ដៃគូរពាណិជ្ជករ អាជីវករ ព្រមទាំងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក៏ដូចជាធនាគារជាតិនៃកម្ពុជា ដែលតែងតែជួយសហការនិងផ្តល់យោបល់ល្អដល់គ្រឹះស្ថានយើងខ្ញុំ ។

          យើងនឹងប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីរួមចំណែកដល់កំណើនសេដ្ឋកិច្ចកម្ពុជា ហើយនឹងបន្តគាំទ្រដល់​ប្រជាជនកម្ពុជាតាមរយៈអាជីវកម្មរបស់យើង ដោយផ្តល់កម្ចីទៅដល់សហគ្រាសខ្នាតតូចនិងមធ្យម និងស្វែងរកការអភិវឌ្ឍន៍ផលិតផលសំបូរបែបឲ្យសមស្របទៅតាមតម្រូវការអតិថិជន សេវាកម្មរហ័សនិងងាយស្រួលសម្រាប់អតិថិជន អនុលោមតាមគោលការណ៍គាំពារអតិថិជន ដែលបានកំណត់

ដោយធនាគារជាតិនៃកម្ពុជា ដោយផ្តោតលើការយកចិត្តទុកដាក់ខ្ពស់ចំពោះអតិថិជន ​ដោយផ្តល់នូវតម្លៃការប្រាក់សមរម្យ ច្បាស់លាស់ និងរក្សាការសម្ងាត់ជូនអតិថិជន ដើម្បីទទួលបានការរីកចម្រើន និងចូលរួមអភិវឌ្ឍន៍ជីវភាពជាមួយគ្នា។​

    លោក រស់ ហេងប៊ុន

Next Postសារលិខិតរបស់លោកអគ្គនាយក

Leave a Comment Cancel Comment

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Make Your Dream Come True & Grow With Us TTP Groups

Useful Links

  • ទំព័រដើម
  • ប្រវត្តិក្រុមហ៊ុន
  • ឱកាសការងារ
  • ក្រុមហ៊ុន អេស ធី ភី
  • ប្រវត្តិក្រុមហ៊ុន
  • ព័ត៌មាន
  • ក្រុមហ៊ុន អេស ធី ភី

Contact Info

  • ttp_por@ttpgroups.com
  • Mon - Fri: 8.00 am - 7.00 pm
  • Phnom Penh, Cambodia
info@ttpgroups.com Drop Us a Line
061 891 119 Call Us Now
Phnom Penh Cambodia Get Direction
Copyright 2021 TTP Groups, All rights reserved.